បុណ្យសមុទ្រលើកទី៤របស់ប្រទេសកម្ពុជា ខេត្តកំពត
បុណ្យសមុទ្រលើកទី៤របស់ប្រទេសកម្ពុជាបានចាប់ផ្ដើមហើយ ដែលកម្មវិធីបានធ្វើនៅទីរួមខេត្តកំពត ចំនួន៣ថ្ងៃចាប់ពីថ្ងៃទី១១ រហូតដល់
ថ្ងៃ១៣ ខែ ធ្នូ ឆ្នាំ ២០១៥។ ការបើកសម្ពោធជាផ្លូវការនឹងត្រូវធ្វើនៅម៉ោង៥ ល្ងាចនេះ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និង លោកជំទាវ។
កម្មវិធីកីឡាបុណ្យសមុទ្រដែលប្រារព្ធឡើងនៅខេត្តកំពតថ្ងៃទី១១ដល់១៣ខែធ្នូចុងឆ្នាំនេះ នឹងមានកម្មវិធីប្រកួតកីឡាចំនួន១១ប្រភេទផ្សេងគ្នាដូចខាងក្រោមនេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា តាមការគ្រោងទុកនៅក្នុងកម្មវិធីបុណ្យសមុទ្រនាចុងឆ្នាំនេះនឹងកីឡាជាង១០ប្រភេទចូលរួមការប្រកួត-សម្តែងដើម្បីញុំាងកម្មវិធីឲ្យកាន់តែវិសេសវិសាលឡើង។
0 comments:
Post a Comment