12:12:00 AM
0
អំបិលគឺជាគ្រឿងឧបភោគបរិភោគ ​និងជាអាហាររូបត្ថម្ភដ៏សំខាន់សំរាប់ទ្រទ្រង់ជីវិត។ នៅប្រទេសកម្ពុជា​ការផលិតអំបិល គឺធ្វើឡើងនៅតំបន់មាត់សមុទ្រប៉ែកនិរតី មានខេត្តកែប ​កំពត ​ព្រះសីហនុ​ និងខេត្តកោះកុង។ ការ​ផលិតអំបិលនៅខេត្តកែប-កំពត​ ត្រូវប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ គឺ​ ទឹកសមុទ្រ-អំបិលសមុទ្រ ​ដោយត្រូវ​បញ្ចូលទឹកសមុទ្រទៅក្នុងស្រែ ប្រហែល ៣០-៤៥ ថ្ងៃ​ ទើបអាចប្រមូលផលបានជា​អំបិល​បន្ទាប់មកត្រូវលាយបញ្ចូលម៉្សៅអ៊ីយ៉ូត ​ដែលផ្តល់ដោយអង្គការយូនីសែហ្វ ​មុនពេលនាំចេញទៅកាន់ទីផ្សារ។
-ទំហំផលិតកម្មៈការដ្ឋានផលិតអំបិលកែប-កំពត​ មានផ្ទៃដី ៤,៤៧៥.៩៤ ហត​ បរិមាណផល អំបិលប្រហែល ១៤ ម៉ឺនតោន/ឆ្នាំ​ ប្រសិនបើអាកាសធាតុអំណោយផល​ ប៉ុន្តែប្រសិនបើមានភ្លៀងធ្លាក់ច្រើនពេក នាំអោយបរិមាណទិន្ន​ផលមានការថយចុះមកត្រឹម ១,៣០០០ តោន/ឆ្នាំ។
-ចំនួនអ្នកផលិតៈ​មាន ១៨៥ ក្រុមផលិត ​ការរដ្ឋានផលិតអំបិលមានទីតាំង​ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ​​ មាន​ដូចជា ឃុំបឹងឈូក ​ស្រុកកំពត ​ភូមិលក ​ឃុំឫស្សីស្រុក​ ស្រុក​កំពង់ត្រាច​ជាប់ព្រំប្រទល់​ប្រទេសវៀតណាម។
-ទីផ្សារៈផលិតផលអំបិលនេះ​ អាចផ្គត់ផ្គង់តែនៅក្នុងប្រទេសប៉ុននោះ។
Newer Post
Previous
This is the last post.

0 comments:

Post a Comment