12:58:00 AM
0

ទេសភាពមើលពីកំពូលភ្នំបូកគោមើលទៅខាង ក្រោម
សព្វថ្ញៃនេះមានជនបរទេសបាន​ទៅទស្សនាឧទ្យានជាតិព្រះមុនីវង់បូកគោ(ភ្នំបូកគោ)ហើយភ្នំបូកគោ មាន​ចម្ងាយ​ប្រមាណ​៤២​គីឡូ​ម៉ែត្រ​ ពីទី​រួម​ខេត្ត​កំពត​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច​។ នៅ​លើ​កំពូល​ភ្នំ​មាន​កាស៊ីណូ​មួយ​កសាង​ឡើង​ក្នុង​ជំនាន់​អនានិគម​បារាំង ​សម្រាប់​ពួក​គេ​មក​កំសាន្ត​លេង​នៅ​គ្រប់​រដូវ​។ ​ក្រៅ​ពីនោះ​នៅ​មាន​ទី​វត្ត​អារាម​ដែល​មាន​ឈ្មោះ​ថា​ វត្ត​សំពៅប្រាំ​ យក​តាម​លំនាំ​រូប​ផ្ទាំង​ថ្ម​នៅ​ទីនោះ​មាន​រាង​ដូច​សំពៅ​ចំនួន​ប្រាំ​។ ​នៅ​ទីនោះ​គេ​ក៏​អាច​គយគន់​នូវ​ទស្សនីយភាព​ធម្មជាតិ ​ដែល​ស្ទើរ​តែ​មិន​អាច​ដក​ចិត្ត​បាន​នោះ​គឺ ​ជ្រលង​ជ្រោះ​សែន​ជ្រៅ​ប្រកប​ដោយ​ព្រៃឈើ​ខៀវ​ស្រងាត់​មាន​ពពក​បាំង​តិច​ៗ​ផង​។ ​គេ​ក៏​អាច​គយគន់​ទិដ្ឋភាព​ទីរួម​ខេត្ត​កំពត​ពីលើ​កំពូល​ភ្នំ​កំពស់​១០៧៥​ម៉ែត្រ​នេះ​ផងដែរ​។ ​ក្រៅពី​ការ​ទស្សនា​សំនង់​អគារ​ប្រវត្តិសាស្ត្រ​រួច​ហើយ​ ទេសចរ​អាច​ទៅ​កំសាន្ត​ជាមួយ​នឹង​ធម្មជាតិ​វិញម្ដង​គឺ ​ទឹកជ្រោះ​ដ៏​សែន​ត្រជាក់​៣​ថ្នាក់ ​និង​តំបន់​ពពក​វិល​ដែល​មាន​អាកាសធាតុ​ត្រជាក់​ខួប​ប្រាំង​ខួប​វស្សា​មាន​ពពក​ផាត់​ទៅ​ផាត់​មក​។ កាលពីមុន បូកគោ​ជា​ទី​កន្លែង​សំរាប់​សំរាក​លំហែ​កាយ​របស់​ពួក​អាណានិគម​បារាំង​ក្នុង​ការ​ផ្លាស់​ប្តូរ​ធាតុអាកាស​នៃ​តំបន់​វាលរាប​ទី​តំបន់​កំពូល​ភ្នំ​នា​ឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥​ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូច​ជា​មាន​ផ្ទាំង​ថ្មដា​ធំៗ​ជា​ច្រើន​ឥតគណនា​នៅ​រាយប៉ាយ​ក្រោម​ដើម​រុក្ខជាតិ ខ្លះ​នៅ​កណ្តាល​វាល ខ្លះ​ទៀត​មើល​ទៅ​មាន​រាង​ដូចជា​រូបសត្វ​ផ្សេងៗ ឬ ជារាងសំពៅ...។បើយើងឡើងមើលពី​កំពូល​ភ្នំបូកគោ គេ​អាច​មើល​ឃើញ​នូវទិដ្ឋភាពអស្ចារ្យជាច្រើនដូចជា ផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃនិង រុក្ខជាតិពណ៌ខៀវស្រងាត់។ បើនិយាយពីភ្ញៀវទេសចរដែលមកទស្សនាកំសាន្តនៅទីនេះ គឺមកពីជុំវិញពិភពលោកទាំងអស់។ប៉ុន្តែបើនិយាយពីភ្ញៀងអន្តរជាតិវិញភាគច្រើនជា ភ្ញៀវដែលមកពីបណ្តាលប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែល។ នៅតាមផ្លូវឡើងទៅកាន់កំពូលភ្នំបូកគោគឺ ផ្លូវមានលក្ខណៈស្រស់ស្អាត មានរុក្ខជាតិពណ៌បៃតងស្រស់បំព្រង់រហូតដល់កំពូភ្នំតែម្ដង មិនត្រឹមតែប៉ុណ្តោះ នៅពេលធ្វើដំណើរឡើងទៅកាន់កំពូលភ្នំនោះយើងអាចឃើញ ហ្វូងបក្សាបក្សី សត្វស្វា ហើយនឺងសត្វព្រៃផ្សេងៗទៀត។ ពេលទៅដល់កំពូលភ្នំយើងនិង ឃើញកាស៊ីនូមួយដែលមានអាយុច្រើនឆ្នាំប៉ុន្តែវានៅមានសភាពរឹងមាំដដែល ហើយយើងអាចស្រូយយកខ្យល់ដ៏បរិសុទ្ធនៅភ្នំកំពូលភ្នំនោះ។ យើងអាចថតរូបភាជាច្រើនដូចជាៈ ផ្ទៃសមុទ្រ កាស៊ីណូដែលមានអាយុកាលរាប់រយឆ្នាំ សណ្ឋាគារដែលមានស្រស់ស្អាត និង​ទេសភាពរុក្ខស្រស់ស្អាតជាច្រើ់នទៀតដែលមាននៅលើនោះ។ រមណីយដ្ឋាន​ទឹកឈូ៖ គឹ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​មាន​ចម្ងាយ​៨​គីឡូ​ម៉ែត្រ​ ពីទីរួម​ខេត្ត​។​តំបន់​នេះ​មាន​ទឹកធ្លាក់​តាម​ជ្រលង​ភ្នំ​កំចាយ​រហូត​ដល់​ទីរួម​ខេត្ត​កំពត ​ដែល​ជា​ប្រភព​ទឹកសាប​យ៉ាង​សំខាន់ ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីរួម​ខេត្ត​។ ​ទឹកធ្លាក់​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ហូរ​រេញ​ៗ ​ពេល​ខ្លះ​ហូរ​ខ្លាំង​កាត់​ផ្ទាំង​ថ្មដា​ធំ​ៗ​បែក​ផ្កាត្រែង​គេ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្ទៃទឹក​បាន​តាម​រយៈ​ស្ពាន​យោល​មួយ​ខ្សែ​ ដែល​សន្ធឹង​ខ្លួន​រង់ចាំ​ទទួល​ទេសចរ​។ ​ក្រៅពី​ការ​ងូត​ទឹក​កំសាន្ត​ គេក៏​អាច​គយគន់​នូវ​ទេសភាព​ចម្ការ​ដំណាំ​ហូប​ផ្លែ​របស់​ប្រជាពលរដ្ឋ​នៅ​អម​សង​ខាង​ទឹកធ្លាក់​នោះ​ផងដែរ ​ជាពិសេស ​ចម្ការ​ធូរេន​ដ៏​ល្បីល្បាញ​របស់​ខេត្ត​នេះ​។ ​មិន​ឆ្ងាយ​ពី​ទីនេះ​ប៉ុន្មាន ​សួន​សត្វ ​និង​ សួន​ដំណាំ​ទឹកឈូ​បាន​កំពុង​អន្ទង​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​ឈាន​ជើង​ចេញ​មិនរួច​ក្រោយ​ពី​ត្រលប់​ពី​កំសាន្ត​នៅ​ទឹកធ្លាក់​ហើយ​នោះ​។ ​គេ​តែង​ឈៀង​ចូល​ទៅ​មើល​សត្វ​ប្លែក​ៗ ​ច្រើន​ប្រភេទ​រួមទាំង​ទទួល​អារម្មណ៍​ស្រស់ថ្លា​ជាមួយ​ចម្ការ​ដំណាំ​ផ្លែឈើ​ មាន​ដូចជា​ ធូរេន​ សាវម៉ាវ ​មង្ឃុត ​ជាដើម​។

0 comments:

Post a Comment