កាលពីថ្ងៃពុធ
ទី១៣ ខែសីហា ឆ្នាំ២០១៥ សាលាបច្ចេកទេស ដុន បូស្កូខេត្តកែបនិងសាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុ បានធ្វើទស្សនៈកិច្ចសិក្សានៅតាមស្ថាប័នបីកន្លែងនៅទីក្រុង ភ្នំពេញ។
ដោយការសម្រេចចិត្តពីគណៈគ្រប់គ្រងរបស់សាលាទាំងពីរបានពិភ្សាគ្នាជ្រើសរើសទីតាំងចំនួនបីកន្លែង សម្រាប់ឲ្យនិស្សិតសាលាទាំងពីរ ធ្វើការស្វែងយល់ និងរៀនសូត្រ ដែលមានដូចជា Cambodia Daily ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុន Cambodia International Network ហៅកាត់ថា CINet ។
ដោយការសម្រេចចិត្តពីគណៈគ្រប់គ្រងរបស់សាលាទាំងពីរបានពិភ្សាគ្នាជ្រើសរើសទីតាំងចំនួនបីកន្លែង សម្រាប់ឲ្យនិស្សិតសាលាទាំងពីរ ធ្វើការស្វែងយល់ និងរៀនសូត្រ ដែលមានដូចជា Cambodia Daily ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុន Cambodia International Network ហៅកាត់ថា CINet ។
នៅថ្ងៃទី១
នៃការធ្វើទស្សនៈកិច្ចសិក្សានេះនិស្សិតសាលាទាំងពីរបានធ្វើដំណើរទៅ សារព៍ត៌មាន Cambodia Daily
និងស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា។ សម្រាប់ Cambodia Daily បានពន្យល់ពីរបៀបសរសេរព័ត៌មាន
វិធីសាស្ត្រសរសេរព័ត៌មាន វីធីសាស្ត្រក្នុងការទៅរកព័ត៌មាន
ការលួងលោមប្រភពឲ្យពួកគេនិយាយប្រាប់ព័ត៌មាន វិធីសាស្ត្រដើម្បីឲ្យព័ត៌មានរបស់យើងល្បី
និងមានអ្នកទស្សនាគាំទ្រច្រើន។
ចំពោះស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរាបានបង្ហាញពីការ
ថតព័ត៌មាន ការប្រើប្រាស់ប្លង់កាមេរ៉ា ការKey នៅក្នុងកម្មវិធីកាត់តវីដេអូ
ការកាត់តវីដេអូ ការរៀបចំប្លង់ ការនិយាយព័ត៌មាន
ការរៀបចំឆាក
។ សម្រាប់វិទ្យុបានបង្ហាញអំពីរលកសម្លេង AM និង FM , Mono និង Stereo
ការបញ្ជូនសម្លេងពី Transmitter ទៅកាន់ គ្រឿងទទួល ការនិយាយវីទ្យុ
ការបញ្ចេញសម្លេង ។
នៅថ្ងៃទី២
នៃការធ្វើទស្សនៈកិច្ចសិក្សានេះនិស្សិតសាលាទាំងពីរបានធ្វើទស្សនៈកិច្ចនោះក្នុងសាលាបច្ចេកទេស
ដុន បូស្កូ ក្រុងភ្នំពេញ បន្ទាប់មកបានធ្វើដំណើរទៅក្រុមហ៊ុន CINET ចំពោះប្រព័ន្ធ Media បានបង្ហាញអំពីចំណុច
១០ជំហ៊ានក្នុងការសរសេរព័ត៌មាន សុជីវធម៍ក្នុងការ
សរសេរព័ត៌មាន។ ចំពោះ Web Developer បានបង្ហាញអំពី ការសរសេរ Application នៅក្នុងប្រព័ន្ធ
IOS និងប្រព័ន្ធ
Android ។
នៅនាទីចុងនៃទីតាំងទស្សនៈកិច្ចនីមួយៗមានការថតរូបជុំគ្នានៃបុគ្គលិកស្ថាប័ននីមួយៗ
លោកគ្រូអ្នកគ្រូ និងនិស្សិតសាលាបច្ចេកទេស ដុន បូស្កូ ទាំងពីរ។
0 comments:
Post a Comment