2:51:00 PM
0



នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប និងព្រះសីហនុ បានរៀបចំឲ្យសិស្សផ្នែកទំនាក់ទំនងសង្គមឆ្នាំទី១ និងឆ្នាំទី២
ធ្វើដំណើរទៅកម្សាន្តភ្នំបូកគោដើម្បីស្គាល់គ្នាក្នុងនាមជាសិស្សរៀនផ្នែកតែមួយ។ ការធ្វើដំណើរកំសាន្តនេះ មានការផ្តើមគំនិតពីសំណាក់លោកឪពុក លី សំណាង អធិការនៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប។

សាលាទាំងពីរបានចេញដំណើរម៉ោង ៧:30នាទីព្រឹកទៅដល់លើភ្នំបូកគោនៅម៉ោង១០:00នាទីព្រឹក ធ្វើការថតរូបជួបជុំគ្នា ការទស្សនាកាស៊ីណូចាស់។ បន្ទាប់ពីការទស្សនាកាស៊ីណូចាស់រួច សិស្សនិស្សិត លោកគ្រូអ្នកគ្រូទាំងអស់បានធ្វើការពិសារអាហារថ្ងៃត្រង់ជុំគ្នា។បន្ទាប់មក​ ទស្សនាវត្តសំពៅប្រាំ កាស៊ីណូថ្មី និងទស្សនាទឹកធ្លាក់នៅលើកំពូលភ្នំដ៏ខ្ពស់នេះ។ បន្ទាប់ពីការទស្សនាចប់សិស្សនិស្សិត លោកគ្រូអ្នកគ្រូបានធ្វើដំណើរត្រឡប់មកសាលារៀងៗខ្លួន។

0 comments:

Post a Comment