8:35:00 PM
0
កែប: ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៥​​ ខេត្តកែបបានប្រារព្ធពិធីបុណ្យឯករាជ្យជាតិ​លើកទី៦២ដែលមានការចូលរួមពីសំណាក់
 ឯកឧត្តម កែន សត្ថា​
អភិបាលនៃគណអភិបាលខេត្តកែបព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលស្រុក ខ័ណ្ឌ មេឃុំ ចៅសង្កាត់ មេភូមិ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ធ សិស្សានុសិស្ស និស្សិត ។

ការប្រារព្ធពិធីបុណ្យឯករាជ្យនេះក្នុងគោលបំណងរំលឹកដល់ព្រះវិញ្ញាណខណ្ឌព្រះបាទសម្តេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ធ​ វីរយទ្ធជន និងវីរយុទ្ធនារី ដែលបានខិតខំតស៊ូទាមទារឯករាជ្យពីបារាំង ដែលបានចូលមកត្រួតត្រាប្រទេសកម្ពុជាតាំងពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។ព្រះបាទសម្តេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ធ គឺជាព្រះវីរក្សត្រមួយព្រះអង្គដែលបានពលីកម្មដើម្បីជាតិមាតុភូមិដោយមិនខ្លាចនឿយហត់ឡើយ។ព្រះអង្គបានធ្វើដំណើរទៅគ្រប់ប្រទេសដើម្បីទាមទារឯករាជ្យ ហើយទទួលបានជោគជ័យ។មកដល់ពេលនេះប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញបរិបូរណ៌ ក៏ដោយសារព្រះអង្គដែរ។



0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.