5:57:00 AM
0
នៅថ្ងៃទី២៨ ខែមីនា​ ឆ្នាំ២០១៦ លោកឳពុក អានហេល ហ្វេរនានដេស អារទីមី(FR. ÁNGEL FERNÁNDEZ ARTIME) បានមកទស្សនៈកិច្ច សាលាដុន បូស្កូកម្ពុជា។
នៅវេលាម៉ោង១១:៣០ នាទីថ្ងៃត្រង់លោកឳពុកបានចុះពីព្រលានយន្តហោះហើយបានធ្វើតំណើរទៅកាន់សាលាបច្ចេកទេស ដុន បូស្កូភ្នំពេញដោយមានរៀបចំកម្មវិធីទទួលលោកឳពុកយ៉ាងកក់ក្តៅហើយមានការចូលរួម​ ពីសំណាក់លោកឳពុក បងប្រុស បងស្រីសមាជិកគ្រួសារសាឡេស៊ាន លោកគ្រូអ្នកគ្រូ សិស្សនិស្សិត ដែលមកពីសាលាដុន​ បូស្កូទាំងបីទីតាំងនៅភ្នំពេញ សាលាដុន បូស្កូបាត់តំបង សាលាដុន បូស្កូបោយប៉ែត សាលាដុន បូស្កូក្រុងព្រះសីហនុ និងសាលាដុន បូស្កូខេត្តកែប។ លុះព្រឹកឡើងថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០១៦ លោកឳពុក អានហេល ហ្វេរនានដេស អារទីមី(FR. ÁNGEL FERNÁNDEZ ARTIME) បានធ្វើតំណើរទៅខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទបុរាណរបស់ កម្ពុជាដែលល្បីល្បាញទូទាំងពិភពលោករយៈពេល២ថ្ងៃ លុះដល់ពេលល្ងាចម៉ោង ៤:៣០ នាទីល្ងាច លោកឳពុក អានហេល ហ្វេរនានដេស អារទីមី(FR. ÁNGEL FERNÁNDEZ ARTIME) បានធ្វើ ដំណើរទៅកាន់សាលាបច្ចកទេសដុន​ បូស្កូក្រុងព្រះសីហនុដើម្បីទស្សនាសាលាសាលាបច្ចកទេសដុន​ បូស្កូក្រុងព្រះសីហនុ។

0 comments:

Post a Comment