សព្វថ្ងៃប្រជាជនកម្ពុជាកំពុងប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីដាក់អីវ៉ាន់របស់ពួកគេ ដូចជាចំណីអាហារ របស់ប្រើប្រាស់ ឬក៏សម្លៀកបំពាក់ក៏ដោយ។អ្នកស្រី កុក អេង បានដើរកាត់ផ្សារលក់សាច់ និងបន្លែ
ស្រស់នៅអូរឫស្សីក្នុងក្រុងភ្នំពេញកាលពីរសៀលថ្ងៃពុធ ដោយមានយួរថង់ប្លាស្ទីកបីនៅ នឹងម្រាម
ដៃផង បានប្រាប់ សារព័ត៌មាន ខេមបូឌា ដេលី ថា“នៅពេលអ្នកទៅផ្សារទិញអីវ៉ាន់ អ្នកមិនបាច់យក ថង់ទៅជាមួយទេ ពីព្រោះអ្នកទទួលបានថង់តូចៗច្រើន។ យើងទិញរបស់មួយ យើងបានថង់មួយ។ យើងទិញមួយទៀត បានមួយទៀត”។
លោកស្រីម៉ាត់ឌីហ្គ្រីនអ្នកដឹកនាំក្រុមអ្នកជំនាញផ្នែកសុខភាពនិងបរិស្ថានបានឲ្យដឹងថា«យើងមាន
បំណងចង់ជួបជាមួយនឹងមន្ត្រីទទួលបន្ទុករបស់រដ្ឋាភិបាលនិងនាយកដ្ឋានទេសចរណ៍ដើម្បី ពិភាក្សា
ពីអ្វីដែលបានដោះស្រាយរួចនិងអ្វីដែលនៅមិនទាន់ដោះស្រាយ។
ក្រុមនេះក៏មានបំណងចង់លើកឡើងពីកង្វះការទទួលខុសត្រូវរបស់ក្រុមហ៊ុនប្រមូលសំរាមឯកជនមួយ
ឈ្មោះហ្គា អីុ អា(Gaea)ជាក្រុមហ៊ុនប្រមូលសំរាមរបស់ប្រទេសកម្ពុជា ដែលមិនបានមកប្រមូលសំរាម
ទៀងទាត់តាមគោលដៅខ្លួនផងដែរ។ ដូច្នេះហើយបានជាប្រជាជនតែងតែដុតសំរាមដែលសល់ នោះ
ចោល ខណៈពួកគាត់មិនបានយល់ដឹងឡើយថាផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះមានជាតិគីមី
ខ្ពស់ប្រភេទឧស្ម័នកាបូនិកដោយជាភ្នាក់ងារបង្កើតមេរោគមហារីកនោះ។
ម៉ាត់ឌីហ្គ្រីនបន្ថែមថា៖«វាក៏បានទៅបំពុលដល់បរិស្ថានទឹកដែរហើយខ្ញុំគិតថាវាជាបញ្ហាមួយបង្ក
គ្រោះថ្នាក់ដល់សុខភាពប្រជាជនតាមរយៈទឹកជំនន់និងការបូមទឹកយកមកប្រើប្រាស់នោះឯង។ នេះ
ក៏ព្រោះតែប្រជាជនខ្មែរនៅពុំទាន់មានការស្វែងយល់នូវផលប៉ះពាល់និងគ្រោះថ្នាក់ពីការដុត
ថង់ប្លាស្ទិកនេះ»។ម្យ៉ាងទៀតគេក៏មានវិធីសាស្រ្តមួយទៀតដើម្បីពិភាក្សាជាមួយនឹងក្រុមហ៊ុនបើក
ផ្សារទំនើបនានាឲ្យផ្សព្វផ្សាយពីអត្ថប្រយោជន៍ពីការវេចខ្ចប់ទំនិញដោយប្រើថង់ប្លាស្ទិកដល់អតិថិជន
ដោយក្រុមហ៊ុនទាំងនោះងាកមករកការប្រើក្រដាសឬប្រអប់ផ្សេងៗវិញ»។
អ្នកនាងម៉ាត់ឌីហ្គ្រីន អះអាងថា៖«យើងនឹងព្យាយាមបង្កើតឲ្យមានការយល់ដឹងពីផលប៉ះពាល់នៃការ
ប្រើថង់ប្លាស្ទិកនេះបន្តិចម្តងៗនៅតាមសេវាកម្មពាណិជ្ជកម្មនានា។ ប្រជាជនអាចប្រើថង់ប្លាស្ទិកបាន
ប្រសិនបើពួកគេជ្រើសរើសវាតែត្រូវបង់ប្រាក់បន្ថែមចំនួន៥០០រៀលទៀតលើជម្រើសនេះ»។
យោងតាមការស្ទង់មតិនៅទូទាំងប្រទេសដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងធ្វើដោយអង្គការអាក្រា (ACRA) ជាអង្គការប្រឆាំងភាពក្រីក្រកាលពីឆ្នាំមុនឲ្យដឹងថា ប្រជាជនកម្ពុជាម្នាក់រស់នៅក្នុង ក្រុងជាមធ្យមប្រើប្រាស់ថង់ប្លាស្ទីកច្រើនជាង២.០០០ថង់ក្នុងមួយឆ្នាំ គឺ១០ដងច្រើនជាងនៅ សហភាពអឺរ៉ុបនិងប្រទេសចិន នៅពេលដែលថង់ប្លាស្ទីកជាមធ្យម១០លានថង់ត្រូវគេប្រើប្រាស់រាល់ថ្ងៃ តែនៅក្នុងក្រុងភ្នំពេញ។
លោក ម៉ក់ ប៊ុនធឿន មន្ត្រីគម្រោងនៃអង្គការអាក្រា បាននិយាយថា ការខូចខាតដែលកើតឡើង ដោយសារតែថង់ប្លាស្ទីកគឺធំធេងណាស់និងជាការខាតបង់យ៉ាងច្រើន។
លោកបានបន្តទៀតថា “រដ្ឋាភិបាលចំណាយប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗដើម្បីដោះស្រាយបញ្ហា ទាក់ទិននឹងថង់ប្លាស្ទីកនេះ ដោយសារប្រព័ន្ធបង្ហូរទឹកស្ទះ បញ្ហាសុខភាព និងខាតបង់ខាងទេសចរណ៍ ដោយសារតែការប្រើប្រាស់ថង់ប្លាស្ទីកវេចខ្ចប់ច្រើនលើសលុប។វាក៏មានផលប៉ះពាល់ដល់សុខភាព របស់ប្រជាជនដែរ ពីព្រោះពួកគាត់ប្រើថង់ប្លាស្ទីកដោយខុសរបៀប។ ពួកគាត់ប្រើវាសម្រាប់ដាក់ អាហារក្តៅឬរាវ” ដែលបណ្តាលឲ្យសារធាតុគីមីពុលក្នុងថង់ប្លាស្ទីកនោះធ្វើឲ្យអាហារ និងភេសជ្ជៈ មាន ជាតិពុល។
លោក ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានទទួលស្គាល់ កាលពីថ្ងៃពុធក្នុងសិក្ខាសាលាស្តីពីសេចក្តីព្រាងលើ “ប្រកាស” ឬសារាចរណែនាំដែលត្រូវប្រតិបត្តិ សំដៅ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកនោះថា “យើងបានបញ្ជូនលិខិតនិងព័ត៌មានអំពី ការកាត់បន្ថយ ថង់ប្លាស្ទីក ប៉ុន្តែវាមិនបានការទេ”។
លោក ណារ៉េត បានមានប្រសាសន៍ថា យោងតាមការសិក្សារបស់អង្គការអាក្រា ច្បាប់ថ្មីនេះនឹងមាន ប្រសិទ្ធភាពច្រើនជាងការប្រឹងប្រែងកន្លងមក។ ដោយហាមការនាំចូល ផលិតកម្មនិងការចែកចាយ ថង់ទទឹងតូចជាង៣០សង់ទីម៉ែត្រ និងកម្រាស់០,០៣មីល្លីម៉ែត្រនោះ រដ្ឋាភិបាលនឹងលុបបំបាត់ បញ្ហានេះបានមួយភាគធំ ព្រោះទំនងជាបំពេញគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយការប្រើ ថង់ប្លាស្ទីកនៅទូទាំងប្រទេសឲ្យបាន៥០ភាគរយនៅត្រឹមឆ្នាំ២០១៩។
ប្រភពព័ត៌មាន ខេមបូឌា ដេលី
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.